Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

លោក ឆាយ សា វី មេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន ប្រើជនសុីវិល ចាំអង្គុយយកលុយ..!

Posted on August 19, 2026

ខេត្ត​ស្វាយរៀង ÷ ប្រភព​ពីប្រជាពលរដ្ឋ ក្នុងសង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា ជនជាតិវៀតណាមលំហូរចូលយ៉ាងគំហុករាល់ថ្ងៃ រីឯលោក ឆាយ សាវី មេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀងព្រំដែនកំពង់ស្ពាន ជា​អ្នក​មាន​សសិទ្ធិអំណា​ចបេីក​ភ្លេីង​ខៀវ ទេីបជនជាតិវៀតណាមហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។​
ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅក្រុងបាវិត និងមកលេងល្បែងផ្សេងៗ បាន​យ៉ាង​សុខ​ស្រួល​បំផុត ចំណែកសមត្ថកិច្ច​ពាក់ព័ន្ធនៅច្រករបៀងព្រំដែនកំពង់ស្ពាន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​
​ក្រុម​ឈ្មួញ​វៀតណាមតូច ធំ សម្រុកឆ្លងដែនដឹកជញ្ជូន​ទំនិញ ផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូ ចូលមកលក់នៅ ក្រុងបាវិត រីឯមេ ប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងក្រុងវិត ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​ ទុកឲ្យជនជាតិវៀតណាម លំហូរចូលដោយសេរី។​
​ដូច្នេះហើយ​ទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត និងលោក នាយ ប៉ុស្តិ៍នគរបាលច្រករបៀងកំពង់ស្ពាន អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ​ទេីប​បណ្ដែតបណ្ដោយ ឲ្យ​ជនជនជាតិវៀតណាម ឆ្លងដែនចូលមកខ្មែរតាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់។​
​បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ រស់នៅ​ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ជនជាតិវៀតណាម លំហូរចូលដោយរលូន មិនទាន់មានការទប់ស្កាត់ឲ្យបានត្រឹមនោះទេ។

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កាស៊ីណូ​គ្មានស្លាកយីហោបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅច្រករបៀងទន្លេចាម បើកអោយពលរដ្ឋ​ខ្មែរនិង​ជនជាតិ​វៀតណាម ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាង​គគ្រឹកគគ្រេង ខ្លះ​​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ.!
  • លោក ឆាយ សា វី មេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនកំពង់ស្ពាន ប្រើជនសុីវិល ចាំអង្គុយយកលុយ..!
  • ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ!
  • សង្វៀនបញ្ជាល់មាន់​ដុះ​ស្លែ​ ចាប់ផ្តើមបេីក​ដំណើរ​ ការឡេីងវិញហើយ បង្កប់​ក្នុង​កាស៊ីណូ​ 67 ស្រុកចន្ទ្រា
  • លោក ជួប ចំរើន ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រដើម្បីប្រមូលលុយដាក់ហោប៉ៅ..!។
©2026 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme