ត្បូងឃ្មុំ ៖ប្រភពពីប្រជាពលរដ្ឋក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទស្ថិតនៅក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកដំណេីរការអោយពលរដ្ឋខ្មែរ មកពីបណ្តាខេត្តនានានិងជនជាតិវៀតណាមឆ្លងដែនចេញចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រមុខថ្នាក់ដឹកនាំដាក់បទបញ្ជាយ៉ាងក្ដៅគគុកដល់មន្រ្តីគ្រប់ជាន់ថ្នាក់ និង កងកម្លាំងទាំងបីភេទនៅទូទាំង រាជធានី ខេត្ត ចុះត្រួតពិនិត្យបង្រ្កាបល្បែងសុីសង ផ្សងសំណាងគ្រប់ប្រភេទគ្មានការលើក លែង។ដោយឡែកកាសុីណូគ្មានស្លាកយីហោនៅច្រករបៀងទន្លេចាម ឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កប់ល្បែងសុីសង មាន់ជល់ បៀរ អាប៉ោង យូគីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃនៅក្នុងកាសុីណូ មួយកន្លែងនេះដោយផ្ទុយពីច្បាប់អនុញ្ញាត។
ហេតុនេះសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់មន្រ្តីជំនាញចុះស្រាវជ្រាវ បុគ្គលម្ចាស់កាសុីណូគ្មានស្លាកយីហោនៅច្រករបៀងទន្លេចាម ស្ថិតនៅភូមិសាស្ត្រខាងលើជាបន្ទាន់ផងទាន ។ ដោយហេតុថាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុកមេមត់ មិនហ៊ានទៅក្បែរកាស៊ីណូមួយកន្លែងនោះទេ? ប្រហែលមានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ភាពមិនប្រក្រតីខ្លួនទើបបុគ្គលមេបនល្បែងរូបនេះអាចហ៊ានធ្វើអ្វីៗតាមអំពើចិត្ត មិនញញើតអ្វីទាំងអស់។
ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់លោកឧត្តមសេនីយ៏ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ រួមនិងលោកឧត្តមសេនីយ៏ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យឡើងវិញខ្លះផង ព្រោះថាបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជនជាតិវៀតណាមសម្រុកចូលលេងល្បែងសុីសងជល់មាន់ បៀ អាប៉ោង យូគី និងល្បែងជាច្រើនប្រភេទទៀត ចេញចូលលេងយ៉ាងគគ្រឹកគគ្រេង មិនទាន់មានវិធានការទប់ស្កាត់និងបង្រ្កាបពីស្ថាប័នពាក់ព័ន្ធណានៅឡេីយទេ ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋានឃុំជាំគ្រវៀន ស្រុកមេមត់ សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យម្ចាស់កាស៊ីណូគ្មានស្លាកយីហោនៅច្រករបៀងទន្លេចាម ឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកំពុងបើកអោយពលរដ្ឋខ្មែរនិងវៀតណាម ចេញចូលលេងល្បែងចាក់ភ្នាល់ស៊ីសងចាញ់ឈ្នះរាប់ពាន់រាប់មុឺន ដុល្លារក្នុងមួយថ្ងៃៗ យ៉ាងគំហ៊ុក។ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ មានការព្រួយបារម្ភយ៉ាងខ្លាំងបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។ មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅឃុំជាំគ្រវៀនស្រុកមេមត់ លើកជាចង្ងល់ថាតើគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ អោយថ្នាក់ក្រោមជាតិអនុវត្តន៏នោះមាន ប្រសិទ្ធភាពដែរឬ ? បើមូលដ្ឋាននីមួយៗសំបូរទៅ ដោយល្បែងសុីសងយ៉ាងនេះ ?។



